កម្មវិធីវិនិយោគឃុំ៖ និរន្តរភាពហិរញ្ញវត្ថុសម្រាប់ការអភិរក្សត្រីមេពូជ

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ អង្គការ IUCN និង FACT បានរៀបចំកិច្ចប្រជុំពិភាក្សាអំពីជម្រើសនានាក្នុងការ​ទទួលបានកញ្ចប់ថវិកាគាំទ្រពីផែនការវិនិយោគឃុំ ដើម្បីទទួលបានមូលនិធិសម្រាប់ជួយ​គាំទ្រដល់កន្លែង​អភិរក្សត្រី មេពូជ​ដែលទើបបាន​បង្កើតឡើងចំនួន៣កន្លែង នៅបឹងទន្លេសាប។.  

Meeting with commune council and local community on CIP 2017 for Kampong Phluk commune © IUCN Cambodia / Sorn Pheakdey

ជារៀងរាល់ឆ្នាំ មូលនិធិនៃផែនការវិនិយោគឃុំ ត្រូវបានផ្តល់ថវិកាជាមធ្យមចំនួន​ ១០.០០០​ ដុល្លាអាមេរិច/ឆ្នាំ សម្រាប់ឃុំនីមួយៗ នៃចំនួនឃុំសរុប​ ១.៦២១ឃុំ នៅក្នុង​ប្រទេសកម្ពុជា។ ដែលវាជាកម្រិតទាបបំផុត​តំណាងឲ្យ កិច្ចដំណើរការប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា និងជា​សមាសភាពមួយសំខាន់​នៃ​ដំណើរ​ការវិមជ្ឈការរបស់ ប្រទេសនេះ។ សក្តានុពលនៃការ​ទទួលបាន​មូលនិធិគាំទ្រពីផែនការវិនិយោគឃុំ គឺអាចទៅរួច។ កន្លែង​អភិរក្សត្រី មេពូជដែលមានទីតាំង​ស្ថិតនៅឃុំកំពង់ភ្លុក​ ខេត្តសៀមរាប គឺជាកន្លែងអភិរក្សដែលធំជាងគេបំផុតក្នុង​ចំណោម កន្លែង​អភិរក្សត្រីមេពូជ ទាំងបីកន្លែង បានទទួលថវិកាចំនួន ៣១.៥០០ ដុល្លាអាមេរិច/ ឆ្នាំ។.

បច្ចុប្បន្ន ផែនការវិនិយោគឃុំទំនងជាមិនផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុបែបនេះ​ឡើយ ពីព្រោះនៅពេល​ដែលការ ពិចារណាអំពីគម្រោងការការពារបរិស្ថាន និងធនធានធម្មជាតិត្រូវបានដាក់បញ្ចូលទៅក្នុងផែនការ​វិនិយោគ​ឃុំ គម្រោងនេះកម្រនឹង​ទទួលបានកញ្ចប់ថវិកាគាំទ្រណាស់។ អង្គការមិនមែនរដ្ឋាភិបាលជាច្រើនដែលគាំទ្រគម្រោង​នានា បានព្យាយាម​ដោះស្រាយបញ្ហា​នេះ ប៉ុន្តែការទទួលជោគជ័យនៅមានកំណត់ដោយសារហេតុផលជាច្រើន។.

បញ្ហាទីមួយគឺ មូលនិធិរបស់ផែនការវិនិយោគឃុំភាគច្រើនត្រូវបានផ្តល់ទៅឱ្យផ្នែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ដោយសារ​តែ​ខ្វះ​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅតាមសហគមន៍ជនបទ សមាជិកក្រុមប្រឹក្សាឃុំ និងអាជ្ញាធរ​ស្រុកតែងតែផ្តល់អាទិភាព​ទៅ​ឱ្យប្រភេទនៃការងារនេះ។.

បញ្ហាទីពីរ គឺបទពិសោធន៍របស់សមាជិកក្រុមប្រឹក្សាឃុំនៅមានកម្រិត ដែលជាញឹកញាប់ពួកគាត់ត្រូវការ​ជំនួយ​ពី​ថ្នាក់​ស្រុក​ដើម្បីរៀបចំផែនការវិនិយោគឃុំ។ វាបានបង្ហាញពីបញ្ហាកាន់តែធំដែលទាក់ទង​នឹងកង្វះ​ការអប់រំ និងការយល់ដឹង​​នូវ​សក្តានុពលនៃការទទួលបានត្រឡប់មកវិញពីការវិនិយោគលើធនធាន​ធម្មជាតិ​ដែលជាមូលដ្ឋាននៃការចិញ្ចឹម​ជីវិតនៅទីជនបទប្រកបដោយនិរន្តរភាព។.

ការដោះស្រាយគម្លាតនៃចំណេះដឹង និងកសាងសមត្ថភាពរបស់មន្ត្រីថ្នាក់ឃុំ និងស្រុកទាំងនេះ គឺជា​ជំហាន​​សំខាន់​នៅក្នុងការរៀបចំផែនការវិនិយោគឃុំ ដែលបំពេញតាមតម្រូវការរយៈពេលវែងរបស់​សហគមន៍ជនបទ។.

ការកែលម្អការគ្រប់គ្រងធនធានធម្មជាតិជាលក្ខណៈប្រព័ន្ធ និងមានប្រសិទ្ធភាព តម្រូវឱ្យមានការបញ្ចូលទៅក្នុង​ផែនការ​វិនិយោគឃុំដែលជាផ្នែកមួយនៃថវិកាកម្មវិធី ដែលមានន័យថាជាការផ្លាស់ប្តូរការ​យល់​ឃើញ និងអាកប្ប​កិរិយាទូទៅចំពោះដំណើរការផែនការវិនិយោគឃុំ។ អង្គការ IUCN និង FACT នឹងរៀបចំកិច្ចពិគ្រោះយោបល់អំពី បញ្ហាប្រឈម និងឱកាសនានា​ ព្រមទាំងចាប់ផ្តើមពិភាក្សាស្វែងរកដំណោះស្រាយតាមរយៈការរៀបចំ​សិក្ខាសាលា ថ្នាក់ជាតិស្តីពីផែនការវិនិយោគ​ឃុំ​ដែលគ្រោងនឹងរៀបចំឡើងនៅពាក់​កណ្តាលខែកញ្ញា ឆ្នាំ២០១៦​ខាងមុខ។.

 

Go to top