កម្ពុជា​នឹងក្លាយ​ជាប្រទេស​ទី១០ នៃកិច្ចផ្តួចផ្តើម​ព្រៃកោង​កាង​ដើម្បី​អនាគត

រាជធានីភ្នំពេញ៖ ប្រទេស​កម្ពុជា​ត្រូវបាន​គេអះអាងថា នឹងក្លាយ​ជាប្រទេស​ទី១០ នៃ គម្រោង​ព្រៃកោងកាង​ដើម្បីអនាគត ​ជាកិច្ចផ្តួចផ្តើម​មួយ​ដែល​ផ្អែកលើ​ភាពជា​ដៃគូក្នុង​តំបន់​ នៅក្នុង​ការអភរិក្ស​និង​ការពារ​ព្រៃកោងកាង​នៅក្នុង​ប្រទេស ។ 

យោងទៅ​តាមសេចក្តី​ប្រកាស​របស់​អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​អភិរក្ស​ធនធាន​ធម្មជាតិ កាលពី​ថ្ងៃទី​១៣ ខែ សីហា បានឲ្យ​ដឹងថា កាលពីខែមិថុនា ឆ្នាំ ២០១៣ ផែនការ​សកម្មភាព និង​យុទ្ធសាស្រ្ត​ជាតិ​នៃ​កិច្ចផ្តួចផ្តើម​ព្រៃកោង​កាង​ដើម្បី​អនាគត ត្រូវបាន​ចុះហត្ថ​លេខា ដោយឯកឧត្តម​បណ្ឌិត ម៉ុក ម៉ារ៉េត ទេសរដ្ឋមន្រ្តី និងជា​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន ដែលកម្ពុជា​រំពឹងថា ខ្លួននឹង​ក្លាយជា​ប្រទេស​សមាជិក​ទី ១០ នៃ​កិច្ច​ផ្តួច​ផ្តើមព្រៃ​កោងកាង​ដើម្បី​អនាគត នៅចុង​ឆ្នាំ ២០១៣ នេះ ​។

ឯកឧត្តម វ៉ាន់ មុនីនាថ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​កិច្ចផ្តួចផ្តើម​ព្រៃកោង​កាង​ដើម្បី​អនាគត រួម​ជាមួយ​នឹង​សមាជិក​ចំនួន ២ រូប នឹង​ចូលរួម និងធ្វើ​បទបង្ហាញ​លើលិខិត​ស្នើសុំ​របស់​កម្ពុជា​ចូលជា​សមាជិក​ពេញសិទ្ធិ​ទី ១០ នៃ​កិច្ចផ្តួច​ផ្តើម​នេះ នៅឯកិច្ច​ប្រជុំគណៈ​កម្មាធិការ​ដឹកនាំ​ថ្នាក់តំបន់​លើកទី ១០ ដែលនឹង​ប្រព្រឹត្ត​ទៅ នាខែ​កញ្ញា ឆ្នាំ ២០១៣ ក្នុងទីក្រុង ហ៊ុយ អាន ប្រទេស​វៀតណាម ដែលប្រទេស​កម្ពុជា​សង្ឃឹម​យ៉ាង​មុតមាំ​ថា លិខិត​ស្នើសុំ​របស់​ខ្លួន​​នឹង​ត្រូវ​អនុម័ត។

ប្រទេស​ជាសមាជិក​ នាពេល​បច្ចុប្បន្ន​នៃកិច្ច​ផ្តួចផ្តើម​នេះមាន​ចំនួន ០៩​ រួមមាន បង់ក្លាដែស ឥណ្ឌា ឥណ្ឌូនេស៊ី ​ម៉ាល់ឌីវ​ ប៉ាគីស្ថាន សីសែល ស្រីល្លង្កា​​​ ថៃឡង់ដ៏​​ និងវៀតណាម ៕

ដោយ​ ANN

ព័ត៌មានពំព័រដើម 

Go to top