កម្ពុជាត្រៀមខ្លួនក្លាយជាប្រទេស សមាជិកទី១០នៃកិច្ចផ្តួចផ្តើម ព្រៃកោងកាងដើម្បីអនាគត

ភ្នំពេញ: កម្ពុជានឹងចូលរួម ជាមួយនឹងប្រទេស៩ផ្សេងទៀត ដើម្បី អភិរក្ស និងការពារព្រៃកោងកាង ក្រោមកម្មវិធីមួយដែលមានឈ្មោះថា "កិច្ចផ្ដួចផ្ដើមព្រៃកោងកាងដើម្បីអនាគត" មានទិសដៅលើកកម្ពស់ការ វិនិយោគលើ ប្រព័ន្ធអេកូឡូស៊ីសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្ដរភាព ។  

Rasmei Kampuchea Daily Newspaper

​ ​អង្គការ​សហភាព​អន្ដរជាតិ ដើម្បី​អភិរក្ស​ធនធានធម្មជាតិ​បាន​អះ អាង កាលពី​ថ្ងៃទី​១៤ ខែសីហា ថា ផែនការ​សកម្មភាព និង​យុទ្ធសាស្ដ្រ​ជាតិ នៃ​កិច្ច​ផ្ដួចផ្ដើម​ព្រៃកោងកាង​ដើម្បី អនាគត ត្រូវបាន​ចុះហត្ថលេខា ដោយ លោក ម៉ុក ម៉ារ៉េត ទេសរដ្ឋមន្ដ្រី និង ជា​រដ្ឋមន្ដ្រី​នៃ​ក្រសួងបរិស្ថាន​រួចហើយ កាលពីពេល​ថ្មីៗ​នេះ​។​

​ ​ប្រភព​ដដែល​បានឱ្យដឹងថា តាម រយៈ​ហត្ថលេខា​នេះ កម្ពុជា​រំពឹងថា ខ្លួន​នឹង​ក្លាយជា​ប្រទេស​សមាជិក​ទី​១០ នៃ​កិច្ច​ផ្ដួចផ្ដើម​ព្រៃកោងកាង​ដើម្បី អនាគត នៅ​ចុងឆ្នាំ ២០១៣ នេះ​។​
​ជុំវិញ​គម្រោង​នេះ លោក វ៉ាន់ មុនីនាថ ប្រធាន​ក្រុមប្រឹក្សាភិបាល​កិច្ច ផ្ដួចផ្ដើម​ព្រៃកោងកាង​ដើម្បី​អនាគត នឹងចូលរួម និង​ធ្វើ​បទ​បង្ហាញ​លើ​លិខិត ស្នើសុំ​របស់​កម្ពុជា ចូល​ជា​សមាជិក​ពេញ សិទ្ធិ​ទី ១០ នៃ​កិច្ច​ផ្ដួចផ្ដើម​នេះ នៅឯ​កិច្ចប្រជុំ​គណៈកម្មាធិការ​ដឹកនាំ​ថ្នាក់ តំបន់​លើក​ទី ១០ ដែល​នឹង​ប្រ​ព្រឹ​ត្ដទៅ នៅ​ខែកញ្ញា ឆ្នាំ ២០១៣ ក្នុង​ទីក្រុង ហ៊ុយ អាន ប្រទេស​វៀតណាម ដែល ប្រទេស​កម្ពុជា​សង្ឃឹម​យ៉ាង​មុតមាំ​ថា លិខិត​ស្នើសុំ​របស់ខ្លួន​នឹងត្រូវ​អនុម័ត​។
​ ​លោក មុនីនាថ បាន​មាន ប្រសាសន៍ថា កម្ពុជា​រំពឹងថា នឹង​ទទួល បាន​ផលប្រយោជន៍​យ៉ាងច្រើន​សម្រាប់ កិច្ចការពារ និង​អភិរក្ស​ធនធាន​តំបន់ ឆ្នេរ និង​ការលើកកម្ពស់​ជីវភាព​រស់ នៅ​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ក្នុង ប្រទេស​របស់ខ្លួន​។​

​ ​ប្រទេស​ជា​សមាជិក នាពេល បច្ចុប្បន្ន​នៃ​កិច្ច​ផ្ដួចផ្ដើម​នេះ​មាន​ចំនួន​៩ រួមមាន បង់​ក្លា​ដែ​ស ឥណ្ឌា ឥណ្ឌូណេស៊ី ម៉ា​ល់​ឌី​វ ប៉ា​គី​ស្ថាន សី​សែ​ល ស្រីលង្កា ថៃឡង់​ដ៏​និង​វៀតណាម ។
​ ​យោងតាម​ទិន្នន័យ​របស់​រដ្ឋ​បាលជ​ល​ផល​ព្រៃកោងកាង​នៅ​កម្ពុជា គឺមាន​ទំហំ​ប្រមាណ ៧៨.៤០៥ ហិកតា​។​
​ ​ប្រភព​ដដែល​បានឱ្យដឹងថា ព្រៃ កោង​កាង ដើរតួនាទី​យ៉ាងសំខាន់​ក្នុង ការ​ទ្រទ្រង់​ជីវិត​រស់នៅ​របស់​ពពួក​មច្ឆជាតិ និង​ប្រភេទ​សត្វ​រស់នៅក្នុង​សមុទ្រ ផ្សេងៗ​ទៀត និង​ជា​កន្លែង​ពង​កូន និង​លូតលាស់​សម្រាប់​ប្រភេទ មច្ឆជាតិ ដែលមាន​តម្លៃ​ខាង​ផ្នែក​សេដ្ឋកិច្ច​ជាច្រើន​ទៀតផង​។​

​ ​តម្លៃ​ប៉ាន់ប្រមាណ​សេដ្ឋកិច្ច សរុប​ប្រចាំឆ្នាំ​នៃ​ព្រៃកោងកាង គឺមាន តម្លៃ​សេដ្ឋកិច្ច​ស្មើនឹង ៨៨២,២៥​ដុល្លារ ក្នុង​១​ហិកតា តម្លៃ​នេះ​មិន​រាប់បញ្ចូល​នូវ តម្លៃ​ប្រយោល​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​ទេ ។​
​ ​ព្រៃកោងកាង​នៅ​កម្ពុជា​ត្រូវ បាន​គេ​ដឹងថា គឺមាន​ជាង​៥០​ប្រភេទ ត្រូវបាន​រកឃើញ ក្នុង​តំបន់​អាស៊ី ក្នុង ចំណោម​ព្រៃកោងកាង​ទាំង​៥០​ប្រភេទ ៣៧​ប្រភេទ​មាន​វត្ដ​មាន​ក្នុងប្រទេស​កម្ពុជា​៕

អត្ថបទៈ ពិស្តារ,

Rasmei Kampuchea Daily Nespapper

អត្ថបទចុះថ្ងៃទី​ ១៥ ខែ​ សីហា ឆ្នាំ​ ២០១៣​

ស្វែងរកនៅទំព័រដើម​

Go to top