រៀបចំផែនការគ្រប់គ្រងដែនជម្រកសត្វព្រៃ ពាមក្រសោប​​​​​ ខេត្តកោះកុង

ការពិភ្សាពិគ្រោះយោបល់អំពីផែនការគ្រប់គ្រងដែនជម្រកសត្វព្រៃ

ពាមក្រសោបក្នុងខេត្តកោះកុង បានដំណើរការក្នុងសិក្ខាសាលា

មួយកាលពីថៃ្ងទី២១ ដល់ ២២ ខែវិច្ឆិកា ឆ្នាំ២០១២ នៅសណ្ឋាគារ

 កោះកុង ស៊ីធី។

BCR project

 ពិធីនេះ មានការចូលរួមដោយតំណាងអាជ្ញាធរខេត្ត លោក រូប៊ឺត ម៉ាឌ័រ(Robert Mather) ប្រធានអង្គការ IUCNប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងតំណាងពាក់ព័ន្ធជាច្រើនទៀត។​

 

លោក គឹម ណុង អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ តំណាងលោក ចាយ សាមិត្ត 

ប្រតិភូរាជរដ្ឋាបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ ក្រសួងបរិស្ថាន

បានលើកឡើងថា តំបន់ការពារធម្មជាតិ និងតំបន់ដីសើមជាពិសេសធនធានធម្មជាតិបាននិងកំពង់រងនូវការគំរាម

កំហែងឥតឈប់ឈរដោយសារកំណើនប្រជាពលរដ្ឋ និងកំណើននៃតម្រូវការប្រើប្រាស់នានា។

 

ដូច្នេះ ដើម្បីកាត់បន្ថយនូវការគំរាមគំហែងទាំងនេះការរៀបចំផែនការគ្រប់គ្រង់សម្រាប់ដែនជម្រកសត្វពាមក្រសោប

តាមរយ:បើកទូលាយឲ្យមានការចូលរួមពីសហគមន៍មូលដ្ឋាន គឺមានសារសំខាន់ក្នុងការពង្រើងប្រសិទ្ធភាព គ្រប់គ្រង

 ការពារ ការអភិរក្ស និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព។​

 

លោក អគ្គនាយករងបានបញ្ជាក់ឲ្យដឹងទៀតថា តំបន់ការពារធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជាមានចំនួន ២៣តំបន់

 ដែលរួមបញ្ចូលទាំងឧទ្យានជាតិប្រាំពីរតំបន់ ដែនជម្រកសត្វព្រៃ ១០តំបន់ ការពារទេសភាពបី និងតំបន់ប្រើប្រាស

ច្រើនយ៉ាងបីតំបន់។តំការពារធម្មជាតិទាំងអស់នេះ មានផ្ទៃដីសរុបប្រមាណ ៣, ៣លានហិកតា ដែលស្មើនិងប្រមាណ

១៨ភាគរយ នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា។ ផ្ទៃដីទាំងអស់នេះអគ្គនាយកដ្ឋានរដ្ឋាបាលការពារនិង់អភិរក្សធម្មជាតិ

នៃក្រសួងបរិស្ថានជាអង្គភាពរៀបចំនិងគ្រប់គ្រង។

 

Rasmei Kampuchea Daily Newspaper                 ឆ្នាំទី២០ លេខ៥៩៧០ ថ្ងៃសៅរ៏ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១២                                                                                                                                                             

 ដោយ  សម្បត្តិកញ្ញា

 

 

Work area: 
Water
Location: 
Asia
Project and Initiatives: 
Mekong Dialogues
Go to top