រៀបចំផែនការគ្រប់គ្រងដែនជម្រកសត្វព្រៃ ពាមក្រសោប ខេត្តកោះកុង
30 November 2012 | Article
0 Comentarios
| Escribir comentario
ការពិភ្សាពិគ្រោះយោបល់អំពីផែនការគ្រប់គ្រងដែនជម្រកសត្វព្រៃ ពាមក្រសោបក្នុងខេត្តកោះកុង បានដំណើរការក្នុងសិក្ខាសាលា មួយកាលពីថៃ្ងទី២១ ដល់ ២២ ខែវិច្ឆិកា ឆ្នាំ២០១២ នៅសណ្ឋាគារ កោះកុង ស៊ីធី។
ពិធីនេះ មានការចូលរួមដោយតំណាងអាជ្ញាធរខេត្ត លោក រូប៊ឺត ម៉ាឌ័រ(Robert Mather) ប្រធានអង្គការ IUCNប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងតំណាងពាក់ព័ន្ធជាច្រើនទៀត។
លោក គឹម ណុង អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ តំណាងលោក ចាយ សាមិត្ត
ប្រតិភូរាជរដ្ឋាបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ ក្រសួងបរិស្ថាន
បានលើកឡើងថា តំបន់ការពារធម្មជាតិ និងតំបន់ដីសើមជាពិសេសធនធានធម្មជាតិបាននិងកំពង់រងនូវការគំរាម
កំហែងឥតឈប់ឈរដោយសារកំណើនប្រជាពលរដ្ឋ និងកំណើននៃតម្រូវការប្រើប្រាស់នានា។
ដូច្នេះ ដើម្បីកាត់បន្ថយនូវការគំរាមគំហែងទាំងនេះការរៀបចំផែនការគ្រប់គ្រង់សម្រាប់ដែនជម្រកសត្វពាមក្រសោប
តាមរយ:បើកទូលាយឲ្យមានការចូលរួមពីសហគមន៍មូលដ្ឋាន គឺមានសារសំខាន់ក្នុងការពង្រើងប្រសិទ្ធភាព គ្រប់គ្រង
ការពារ ការអភិរក្ស និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព។
លោក អគ្គនាយករងបានបញ្ជាក់ឲ្យដឹងទៀតថា តំបន់ការពារធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជាមានចំនួន ២៣តំបន់
ដែលរួមបញ្ចូលទាំងឧទ្យានជាតិប្រាំពីរតំបន់ ដែនជម្រកសត្វព្រៃ ១០តំបន់ ការពារទេសភាពបី និងតំបន់ប្រើប្រាស
ច្រើនយ៉ាងបីតំបន់។តំការពារធម្មជាតិទាំងអស់នេះ មានផ្ទៃដីសរុបប្រមាណ ៣, ៣លានហិកតា ដែលស្មើនិងប្រមាណ
១៨ភាគរយ នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា។ ផ្ទៃដីទាំងអស់នេះអគ្គនាយកដ្ឋានរដ្ឋាបាលការពារនិង់អភិរក្សធម្មជាតិ
នៃក្រសួងបរិស្ថានជាអង្គភាពរៀបចំនិងគ្រប់គ្រង។
Rasmei Kampuchea Daily Newspaper ឆ្នាំទី២០ លេខ៥៩៧០ ថ្ងៃសៅរ៏ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១២
ដោយ សម្បត្តិកញ្ញា






Comentarios
0 Comentarios